សាត្ថសូត្រ

ក្បាលទី 28 · ទំព័រ 498

ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមានកាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មាន មនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង ( នូវអរហត្ត ) ដ៏ ប្រសើរបានឡើយ ។ ម្នាលសាឡ្ហៈ ប្រៀបដូចបុរសប្រាថ្នានឹងឆ្លងនូវទន្លេ ក៏ កាន់ដឹងដ៏មុត ដើរចូលទៅកាន់ព្រៃ បុរសនោះ បានឃើញដើមសាលព្រឹក្ស មួយដើមដ៏ធំ មានដើមត្រង់ សាវ មិនមានសេចក្តីរង្កៀស ( មិនវេចោក្ងិក ក្ងក់ ) ក្នុងព្រៃនោះហើយ ក៏កាត់នូវដើមសាលព្រឹក្សនោះត្រង់គល់ លុះកាត់ គល់ហើយ ក៏កាត់ចុង លុះកាត់ចុងហើយ ក៏លួសមែក និងស្លឹកឲ្យស្អាតល្អ លុះលួសមែក និងស្លឹកឲ្យស្អាតល្អហើយ ក៏ចាំងដោយដឹងទាំងឡាយ លុះ ចាំងដោយដឹងរួចហើយក៏ ច្រាស់ដោយកាំបិត លុះច្រាស់ដោយកាំបិតរួចហើយ ក៏លាក់ដោយគ្រឿងលាក់ លុះលាក់ដោយគ្រឿងដោយលាក់រួចហើយ ក៏ដុសដោយដុំថ្ម លុះដុសដោយដុំថ្មហើយ ក៏បណ្តែតទៅក្នុងទន្លេ ។ ម្នាល សាឡ្ហៈ អ្នកសម្គាល់សេចក្តីនោះដូចម្តេច បុរសនោះអាចឆ្លងទន្លេរួចឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនអាចឆ្លងបានទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ដើមសាលព្រឹក្សឯណោះ គេធ្វើបរិកម្មល្អ តែខាងក្រៅ ខាងក្នុងមិនស្អាតទេ ។ ហេតុនោះនឹងមានប្រាកដដល់បុរសនោះ គឺថា ដើមសាលព្រឹក្សនឹងលិចចុះ ឯបុរសក៏ដល់នូវសេចក្តីមិនចម្រើន នឹង វិនាសទៅមិនខាន មានឧបមាយ៉ាងណា ។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆាជាខ្លឹមសារ ជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបានឡើយ ។