អដ្ឋកថាសាត្ថសូត្រ

ក្បាលទី 28 · ទំព័រ 503

គប្បីជ្រាបវិនិច្ឆ័យក្នុងសាត្ថសូត្រទី ៦ ដូចតទៅនេះ បទថា ទ្វយេន គឺព្រោះ ២ ចំណែក ។ បទថា ឱឃស្ស និត្ថរណំ បានដល់ ការដក នូវឱឃៈ ៤ ។ បទថា តបេជិគុច្ឆាហេតុ បានដល់ ព្រោះហេតុខ្ពើម នូវបាបដោយតបៈ ពោល គឺការធ្វើទុក្ករកិរិយា ។ បទថា អញ្ញតរំ សាមញ្ញង្គំ បានដល់ ចំណែកនៃសមណធម៌ណាមួយ ។ ក្នុងបទថា អបរិសុទ្ធកាយសមាចារា ជាដើម ព្រះមានព្រះភាគទ្រង់សម្តែងដល់សីល គឺ ការប្រព្រឹត្តផ្លូវកាយ វាចា និងចិត្តមិនបរិសុទ្ធ ដោយ ៣ បទខាងដើម ។ ទើបទ្រង់សម្តែងដល់ភាពជាអ្នកមានអាជីវៈមិនបរិសុទ្ធ ដោយបទក្រោយ ។ បទថា ញាណទស្សនាយ បានដល់ ទស្សនៈ គឺមគ្គញ្ញាណ ។ បទថា អនុត្តរាយ សម្ពោធាយ បានដល់ អរហត្ត ។ លោកអធិប្បាយថា មិន គួរសម្ផស្សដោយញាណផស្សៈ គឺអរហត្តឡើយ ។ បទថា សាលលដ្ឋឹ បានដល់ ដើមរាំងភ្នំ ។ បទថា នវំ គឺជំទង់ ។ បទថា អកុក្កុច្ចកជាតំ គឺមិនកើតសេចក្តីរង្កៀសថា គួរ ឬមិនគួរហ្ន៎ ។ បទថា លេខណិយា លិខេយ្យ បានដល់ កើតជាស្នាម ។ បទថា ធោបេយ្យ បានដល់ ដុសខាត់ ។ បទថា អន្តោ អវិសុទ្ធា បានដល់ មិនរេបោរយខាងក្នុង គឺមិនយកខ្លឹមចេញ ។ ក្នុងបទថា ឯវមេវ ខោ នេះ ប្រៀបធៀបដោយ ឧបមា ដូច្នេះ ។ ពិតហើយ អត្តភាពគប្បីឃើញដូចដើមរាំងភ្នំ ក្រសែនៃ សង្សារ គប្បីឃើញដូចក្រសែទឹក បុគ្គលប្រកាន់ទិដ្ឋិ ៦២ ដូចបុគ្គលដែល ទៅកាន់ត្រើយនាយ ពេលដែលប្រកាន់ក្នុងអារម្មណ៍ខាងក្រៅ ដូចពេលដែល ធ្វើដើមសាលព្រឹក្សឲ្យរាបល្អខាងក្រៅ ពេលដែលសីលខាងក្នុងមិនបរិសុទ្ធ ដូចពេលមិនធ្វើខាងក្នុងរបស់ដើមសាលព្រឹក្សឲ្យរាបស្មើ ការដែលបុគ្គល ប្រកាន់ទិដ្ឋិ លិចចុះទៅក្នុងក្រសែសង្សារវដ្ត គប្បីជ្រាបដូចការដែលដើម សាលព្រឹក្សលិចចុះទៅខាងក្រោម ។