មល្លិកសូត្រ

ក្បាលទី 28 · ទំព័រ 505

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ នាងមល្លិកាទេវី ក៏ចូល ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងមល្លិកាទេវី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជា ហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមាន ពណ៌សម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់មើលណាស់ផង ជា មនុស្សកម្សត់ផង មានទ្រព្យតិចផង មានភោគៈតិចផង មានសក្តិតូចផង បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានពណ៌សម្បុរអាក្រក់ផង មានរូបអាក្រក់ផង អាក្រក់ មើលណាស់ផង តែជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មាន សក្តិធំ ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ មាតុគ្រាមពួកខ្លះ ក្នុងលោកនេះ មានរូបល្អផង គួរជាទីពិតពិលរមិលមើល ផង គួរជាទីជ្រះថ្លាផង ជាអ្នកប្រកបដោយពណ៌សម្បុរ និងទ្រង់ទ្រាយដ៏ ឧត្តមផង តែជាអ្នកកម្សត់ មានទ្រព្យតិច មានភោគៈតិច មានសក្តិតូច ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមាតុគ្រាមពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានរូបល្អផង គួរជាទីពិតពិលរមិលមើលផង គួរជាទី ជ្រះថ្លាផង ប្រកបដោយពណ៌សម្បុរ និងទ្រង់ទ្រាយដ៏ឧត្តមផង ជាអ្នកស្តុកស្តម្ភ ផង មានទ្រព្យច្រើនផង មានភោគៈច្រើនផង មានសក្តិធំផង ។