អដ្ឋកថាអត្តន្តបសូត្រ

ក្បាលទី 28 · ទំព័រ 529

ក្នុងពាក្យថា សូករិក អ្នកសម្លាប់ជ្រូកជាដើម ក៏មានន័យដូចគ្នា ។ បទថា លុទ្ទោ គឺទារុណឃោរឃៅ ។ បទថា មច្ឆឃាតកោ បានដល់ អ្នករកត្រី គឺអ្នកចាប់ត្រី អ្នកប្រមង់ ។ បទថា ពន្ធនា គារិកោ បានដល់ អ្នកគ្រប់គ្រងគុក ។ បទថា កូរូរកម្មន្តា បានដល់ ជាអ្នកមានការងារថោកទាប ។ បទថា មុទ្ធាភិសិត្តោ បានដល់ ព្រះរាជាដែលគេស្រោចទឹកលើ ព្រះសីសៈ ហើយអភិសេកជាស្តេច ។ បទថា បុរត្ថិមេន នគរស្ស បាន ដល់ ផ្លូវទិសខាងកើតនៃព្រះនគរ ។ បទថា សណ្ឋាគារំ បានដល់ រោង បូជាយញ្ញ ។ បទថា ខរាជិនំ និវាសេត្វា បានដល់ ស្លៀកសំពត់ស្បែក ខ្លាទាំងក្រចក ។ បទថា សប្បិតេលេន បានដល់ ដោយសប្បិ និងប្រេង ។ វៀរសប្បិក្រៅអំពីនោះ វត្ថុ មានជ័រដ៏សេស លោកហៅថា ប្រេង ។ បទថា កណ្ឌុវមានោ បានដល់ ព្រោះកាត់ក្រចកអស់ កាលត្រូវអេះក៏អេះដោយ ស្នែងសត្វនោះ ។ បទថា អនត្ថរហិតាយ បានដល់ មិនមានគ្រឿងកម្រាល ។ បទថា សរូបវច្ឆាយ បានដល់ កូនគោដែលមានពណ៌ដូចគ្នា ។ អធិប្បាយថា បើ មេគោមានពណ៌ស កូនគោក៏មានពណ៌ស បើមេគោមានពណ៌ក្រហមលាយ ខ្មៅ ឬពណ៌ក្រហម កូនគោក៏មានពណ៌ដូច្នោះដូចគ្នា ព្រោះហេតុនោះ ទើប ឈ្មោះថា មេគោមានកូនដែលមានពណ៌ដូចគ្នា ។ បទថា សោ ឯវមាហ គឺ ព្រះរាជានោះត្រាស់យ៉ាងនេះ ។ បទថា វច្ឆតរា បានដល់ គោមានកម្លាំង ព្រោះជាគោជំទង់ ក្នុងគោញីជំទង់ក៏ដូចគ្នា ។ បទថា ពរិហិសត្ថាយ បាន ដល់ ដើម្បីព័ទ្ធ និងដើម្បីក្រាលក្នុងទីដែលបូជាយញ្ញ ។ ព្រះមានព្រះភាគ ដើម្បីទ្រង់សម្តែងដល់បុគ្គលទី ៤ តាំងអំពីព្រះពុទ្ធ ទ្រង់កើតឡើង ទើបត្រាស់ពាក្យថា ឥធ ភិក្ខវេ តថាគតោ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា តថាគតោ ជាដើម មានអត្ថដូចបានពោល ៣៤ ហើយ ។ បទថា តំ ធម្មំ បានដល់ ធម