តណ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 556

ម្នាលភិក្ខុទាំងឡាយ សត្វលោកនេះ ត្រូវតណ្ហាណា រួបរឹតឲ្យ រន្ធត់ហើយ មានសន្តានសាំញ៉ាំដូចជាតម្បាញ ស្មុគស្មាញដូចជាអំបោះជាង តម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្តាញ់ ដូចជាស្មៅ យាប្លង និងស្មៅដំណេកទន្សាយ មិនងាយប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តថាគតនឹងសម្តែងនូវតណ្ហានោះ ដែលជា គ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រាច់រង្គាត់ ផ្សាយទៅជាប់នៅក្នុងអារម្មណ៍ ផ្សេងៗ ចំពោះអ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់នូវពាក្យនោះ ចូរធ្វើទុក ក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធ ដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ចុះសត្វលោក ដែលតណ្ហាណា រួបរឹតឲ្យរន្ធត់ហើយ មានសន្តានសាំញ៉ាំ ដូចជាតម្បាញស្មុគស្មាញ ដូចជា អំបោះជាងតម្បាញ ដែលជំពាក់ប្រឡាក់ដោយទឹកបាយ ចាក់កណ្តាញ់ដូចជា ស្មៅយាប្លង និងស្មៅដំណេកទន្សាយ មិនប្រព្រឹត្តកន្លងនូវអបាយ ទុគ្គតិ វិនិបាត និងសង្សារបានឡើយ តណ្ហាជាគ្រឿងចាក់ស្រែះ នាំសត្វឲ្យត្រាច់ រង្គាត់ ផ្សាយទៅ ជាប់នៅក្នុងអារម្មណ៍ផ្សេងៗ នោះ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ តណ្ញាវិចរិត ( ការប្រព្រឹត្តទៅនៃតណ្ហា ) ដែលអាស្រ័យ ( ខន្ធបញ្ចកៈ ) ខាងក្នុងនេះ មាន ១៨ តណ្ញាវិចរិតដែលអាស្រ័យ ( ខន្ធ- បញ្ចកៈ ) ខាងក្រៅក៏មាន ១៨ ដែរ ។ តណ្ញាវិចរិត ដែលអាស្រ័យ ( ខន្ធបញ្ចកៈ ) ខាងក្នុង ១៨ នោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបើ មានសេចក្តីប្រកាន់ថា អាត្មាអញមានដូច្នេះ សេចក្តីប្រកាន់ថា អាត្មាអញ មាន ដោយប្រការដូច្នេះ ក៏រមែងមានសេចក្តីប្រកាន់ថា អាត្មាអញ