បេមសូត្រ
បទថា អនាគតានិ ឆត្តឹស បានដល់ តណ្ញាវិចរិត ៣៦ ក្នុងអនាគតកាល នៃបុគ្គលតែម្នាក់ ។ បទថា បច្ចុប្បន្នានិ ឆត្តឹស បានដល់ តណ្ញាវិចរិត ៣៦ ក្នុងបច្ចុប្បន្នកាលនៃបុគ្គលម្នាក់ ឬបុគ្គលច្រើន តាមហេតុដែលពិត ។ តណ្ហា វិចរិតក្នុងអតីតកាល ៣៦ ក្នុងអនាគតកាល ៣៦ ក្នុងបច្ចុប្បន្នកាល ៣៦ ដោយទំនងនេះឯង របស់សត្វទាំងអស់ ។ ពិតហើយ សត្វទាំងឡាយដែល ផ្សេងគ្នាដោយតណ្ហា មានះ ទិដ្ឋិ មិនមានប្រមាណ មិនមានទីបំផុត ។ ក្នុង បទថា អដ្ឋតណ្ញាវិចរិតសតំ ហោតិ នេះ គប្បីឃើញអត្ថយ៉ាងនេះថា តណ្ញាវិចរិតរួមជា ១០៨ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៤ យ៉ាង រមែងកើតមាន ។ ធម្មជាត ៤ យ៉ាង តើដូចម្តេច ។ គឺសេចក្តីស្រឡាញ់កើត ព្រោះសេចក្តី ស្រឡាញ់ ១ សេចក្តីប្រទូស្តកើត ព្រោះសេចក្តីស្រឡាញ់ ១ សេចក្តី ស្រឡាញ់កើត ព្រោះសេចក្តីប្រទូស្ត ១ សេចក្តីប្រទូស្តកើត ព្រោះសេចក្តី ប្រទូស្ត ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្រឡាញ់កើត ព្រោះសេចក្តី ស្រឡាញ់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ជាទី ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្តរបស់បុគ្គល ពួកជនដទៃក៏ហៅរកចំពោះ បុគ្គលនោះ ដោយសេចក្តីប្រាថ្នា សេចក្តីត្រេកអរ សេចក្តីពេញចិត្ត ។ បុគ្គល ( អ្នកចូលចិត្ត ) នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បុគ្គលណា ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្តរបស់អាត្មាអញ ពួកជនដទៃក៏ ហៅរកចំពោះបុគ្គលនោះ ដោយសេចក្តីប្រាថ្នា សេចក្តីត្រេកអរ សេចក្តីពេញចិត្ត ដែរ បុគ្គលនោះ ក៏ធ្វើសេចក្តីស្រឡាញ់ ឲ្យកើតក្នុងពួកជនដទៃនោះ ។