អដ្ឋកថាបេមសូត្រ

ក្បាលទី 28 · ទំព័រ 577

គប្បីជ្រាបវិនិច្ឆ័យក្នុងបេមសូត្រទី ១០ ដូចតទៅនេះ បទថា ន ឧស្សេនេតិ បានដល់ មិនលើកឡើងដោយអំណាចទិដ្ឋិ ។ បទថា បដិស្សេនេតិ បានដល់ មានបុគ្គលក្រោធ ក៏កាន់យកជាហេតុនៃជម្លោះ ទាស់ទែង ។ បទថា ន ធូបយតិ បានដល់ មិនបង្ហុយផ្សែង គឺការត្រិះរិះ ដោយអំណាចតណ្ញាវិចរិតអាស្រ័យខន្ធបញ្ចកៈខាងក្នុង ។ បទថា ន បជ្ជលតិ បានដល់ មិនឆេះជាអណ្តាត ដោយអំណាចតណ្ញាវិចរិតអាស្រ័យ ខន្ធបញ្ចកៈខាងក្រៅ ។ បទថា ន បជ្ឈាយតិ បានដល់ មិនឆេះដោយ អំណាចអស្មិមានះ ។ បទដ៏សេស គប្បីជ្រាបដោយន័យនៃបាលីនោះឯង ។ វដ្តៈ វិវដ្តៈ បានត្រាស់ហើយ ក្នុងសូត្រនេះ ។ អដ្ឋកថា បេមសូត្រទី ១០ ចប់ មហាវគ្គទី ៥ ចប ចតុត្ថបណ្ណាសក ចប់