បឋមបាបធម្មសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបុគ្គលលាមកផង នូវបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមកផង នូវបុគ្គលល្អផង នូវបុគ្គល ល្អក្រៃលែងជាងបុគ្គលល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ នូវពាក្យនោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។ បេ ។ មាន សេចក្តីឃើញខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង ។ បេ ។ មាន សេចក្តីឃើញដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញខុស ផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមកក្រៃលែងជាងបុគ្គល លាមក ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ។ បេ ។ មាន សេចក្តីឃើញត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ។ ម្នាល ភិក្ខុទាំងឡាយ ចុះបុគ្គលល្អក្រៃលែងជាងបុគ្គលល្អ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វដោយ ខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកការសម្លាប់សត្វផង បេ ។ មានសេចក្តីឃើញត្រូវដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញ ត្រូវផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អក្រៃលែងជាង បុគ្គលល្អ ។ ៥