អដ្ឋកថា ទុតិយបាបធម្មសូត្រ

ក្បាលទី 28 · ទំព័រ 594

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបុគ្គលលាមកផង នូវបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមកផង នូវបុគ្គលល្អផង នូវបុគ្គល ល្អក្រៃលែងជាងបុគ្គលល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ នូវពាក្យនោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ មានសេចក្តីឃើញខុស ។ បេ ។ មានញាណខុស មានការរួចខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គល លាមក ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមាន សេចក្តីខុសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញខុសផង ។ បេ ។ មានញាណខុសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុស ផង មានការរួចខុសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីឃើញត្រូវ ។ បេ ។ មានញាណត្រូវ មានការរួចត្រូវ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលល្អក្រៃលែងជាងបុគ្គលល្អ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះ ក្នុងនេះ ជាអ្នកមានសេចក្តីឃើញត្រូវដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញត្រូវផង ។ បេ ។ មានញាណត្រូវដោយ ខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវដោយខ្លួន ឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា បុគ្គលល្អក្រៃលែងជាងបុគ្គលល្អ ។ ៥