តតិយបាបធម្មសូត្រ

ក្បាលទី 28 · ទំព័រ 595

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបុគ្គលមានធម៌ អាក្រក់ផង នូវបុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ ផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវពាក្យនោះ ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។ បេ ។ មានសេចក្តីឃើញខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការសម្លាប់សត្វផង ។ បេ ។ មាន សេចក្តីឃើញខុសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញ ខុសផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានធម៌អាក្រក់ក្រៃលែង ជាងបុគ្គលមានធម៌អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាក បាណាតិបាត ។ បេ ។ មានសេចក្តីឃើញត្រូវ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា បុគ្គលមានធម៌ល្អ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតដោយខ្លួនឯង ទាំងបបួលជន ដទៃ ក្នុងកិរិយាវៀរចាកបាណាតិបាតផង ។ បេ ។ មានសេចក្តីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្តីឃើញត្រូវផង ។