ចតុត្ថបាបធម្មសូត្រ
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវបុគ្គលមានធម៌ អាក្រក់ផង នូវបុគ្គលមានធម៌អាក្រក់ក្រៃលែងជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ ផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវពាក្យនោះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីឃើញខុស ។ បេ ។ មាន ញាណខុស មានការរួចខុស ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមាន ធម៌អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ក្រៃលែងជាង បុគ្គលមានធម៌អាក្រក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោក នេះ ជាអ្នកមានសេចក្តីឃើញខុសដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុង សេចក្តីឃើញខុសផង ។ បេ ។ មានញាណខុសដោយខ្លួនឯងផង ទាំងបបួល ជនដទៃ ក្នុងញាណខុសផង មានការរួចខុសដោយខ្លួនឯងផង ទាំងបបួល ជនដទៃ ក្នុងការរួចខុសផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមាន ធម៌អាក្រក់ក្រៃលែង ជាងបុគ្គលមានធម៌អាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌ល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោក នេះ ជាអ្នកឃើញត្រូវ ។ បេ ។ មានញាណត្រូវ មានការរួចត្រូវ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា បុគ្គលមានធម៌ល្អ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានធម៌ល្អក្រៃលែងជាងបុគ្គលមានធម៌ល្អ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសេចក្តីឃើញត្រូវដោយខ្លួនឯងផង ទាំង បបួលជនដទៃ ក្នុងសេចក្តីឃើញត្រូវផង ។ បេ ។ មានញាណត្រូវដោយខ្លួន ឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវដោយខ្