បរិសាសូត្រ
ម្នាលភិក្ខុទាំងឡាយ ការទ្រុស្តបរិស្យនេះមាន ៤ យ៉ាង ។ ការទ្រុស្តបរិសទ្យ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្ត សីល មានធម៌លាមក ឈ្មោះថា ទ្រុស្តបរិសទ្យ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីទ្រុស្តសីល មានធម៌លាមក ឈ្មោះថា ទ្រុស្តបរិសទ្យ ១ ម្នាលភិក្ខុ ទាំងឡាយ ឧបាសកទ្រុស្តសីល មានធម៌លាមក ឈ្មោះថា ទ្រុស្តបរិសទ្យ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាទ្រុស្តសីល មានធម៌លាមក ឈ្មោះថា ទ្រុស្តបរិសទ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ការទ្រុស្តបរិសទ្យមាន ៤ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើបរិសទ្យឲ្យល្អមាន ៤ យ៉ាង ។ ការធ្វើ បរិសទ្យឲ្យល្អ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន សីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាលភិក្ខុទាំងឡាយ ឧបាសកមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យល្អ ១ ម្នាល ភិក្ខុទាំងឡាយ ឧបាសិកាមានសីល មានធម៌ល្អ ឈ្មោះថា ធ្វើបរិសទ្យឲ្យ ល្អ ១ ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើបរិសទ្យឲ្យល្អមាន ៤ យ៉ាងនេះឯង ។