ទិដ្ឋិសូត្រ
ក្បាលទី 28 · ទំព័រ 601
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូច ជាគេនាំយកទៅតម្កល់ទុក ។ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ ឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ៥