អកតញ្ញុតាសូត្រ
ក្បាលទី 28 · ទំព័រ 602
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ អកតញ្ញុអកតវេទិតា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជា គេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ បុគ្គល ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ កតញ្ញុកតវេទិតា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ៥