អដ្ឋកថាអកតញ្ញុតាសូត្រ

ក្បាលទី 28 · ទំព័រ 603

គប្បីជ្រាបវិនិច្ឆ័យក្នុងអកតញ្ញុតាសូត្រទី ៣ ដូចតទៅនេះ បទថា អកតញ្ញុតា អកតវេទិតា បានដល់ ដោយការមិនដឹងគុណ ដោយ ការមិនតបគុណ ។ ទាំង ២ បទនោះ ដោយអត្ថក៏តែមួយនោះឯង ។ ឯធម៌ ក្នុងសុក្កបក្ខ ក៏មានន័យនេះដូចគ្នា ។