បាណាតិបាតសូត្រ

ក្បាលទី 28 · ទំព័រ 604

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹង ធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ គឺបុគ្គលជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យដែលគេ មិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ និយាយពាក្យកុហក ១ ។ បេ ។ គឺបុគ្គលជាអ្នកវៀរចាកការសម្លាប់សត្វ ១ វៀរចាកការកាន់យកទ្រព្យដែល គេមិនបានឲ្យ ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ វៀរចាក ការនិយាយពាក្យកុហក ១ ។ បេ ។