បឋមវោហារបថសូត្រ

ក្បាលទី 28 · ទំព័រ 606

បុគ្គលអ្នកពោលថា ឃើញក្នុងរបស់ដែលមិនបានឃើញ ១ ពោលថា ឮក្នុងរបស់ដែលមិនបានឮ ១ ពោលថា ហិតជញ្ជក់ប៉ះពាល់ក្នុង របស់ដែលមិនបានហិតជញ្ជក់ប៉ះពាល់ ១ ពោលថា ដឹងច្បាស់ក្នុងរបស់ ដែលមិនបានដឹងច្បាស់ ១ ។ បេ ។ បុគ្គលអ្នកពោលថា មិនឃើញក្នុងរបស់ ដែលមិនបានឃើញ ១ ពោលថា មិនឮក្នុងរបស់ដែលមិនបានឮ ១ ពោល ថាមិន បានហិតជញ្ជក់ប៉ះពាល់ក្នុងរបស់ដែលមិនបានហិតជញ្ជក់ប៉ះពាល់ ១ ពោលថា មិនដឹងច្បាស់ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១ ។ បេ ។ ៥ បឋមវោហារបថសូត្រទី ៧ លោកពោលអនរិយវោហារ និងអរិយវោហារ ។ បុគ្គលអ្នកពោលថា មិនឃើញក្នុងរបស់ដែលបានឃើញ ១ ពោលថា មិនឮក្នុងរបស់ដែលបានឮ ១ ពោលថា មិនបានហិតជញ្ជក់ប៉ះ ពាល់ក្នុងរបស់ដែលបានហិតជញ្ជក់ប៉ះពាល់ ១ ពោលថា មិនដឹងច្បាស់ក្នុង របស់ដែលបានដឹងច្បាស់ ១ ។ បេ ។ បុគ្គលអ្នកពោលថា ឃើញក្នុងរបស់ ដែលបានឃើញ ១ ពោលថា ឮក្នុងរបស់ដែលបានឮ ១ ពោលថា ហិត ជញ្ជក់ប៉ះ ពាល់ក្នុងរបស់ដែលបានហឹតជញ្ជក់ប៉ះពាល់ ១ ពោលថា ដឹង ច្បាស់ក្នុងរបស់ដែលបានដឹងច្បាស់ ១ ។ បេ ។ ៥ បុគ្គលជាអ្នកមិនមានសទ្ធា ១ ទ្រុស្តសីល ១ មិនខ្មាសបាប ១ មិនក្តៅនឹងបាប ១ ។ បេ ។ បុគ្គលជាអ្នកមានសទ្ធា ១ មានសីល ១ ខ្មាស បាប ១ ក្តៅនឹងបាប ១ ។ បេ ។ បុគ្គលជាអ្នកមិនមានសទ្ធា ១ ទ្រុស្តសីល ១ ខ្ជិលច្រអូស ១ គ្មានបញ្ញា ១ ។ បេ ។ បុគ្គលជាអ្នកមានសទ្ធា ១ មានសីល ១ ប្រារព្ធ ព្យាយាម ១ មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេយកទៅតម្កល់ទុក ។