ទុច្ចរិតសូត្រជាដើម
ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតនេះ មាន ៤ យ៉ាង ។ វចីទុច្ចរិត ៤ យ៉ាង តើដូចម្តេច ។ គឺការនិយាយកុហក ១ និយាយ ញុះញង់ ១ និយាយពាក្យទ្រគោះ ១ និយាយពាក្យរោយរាយឥតប្រយោជន៍ ១ ។ ម្នាលភិក្ខុទាំងឡាយ វចីទុច្ចរិតមាន ៤ យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ វចីសុចរិតនេះ មាន ៤ យ៉ាង ។ វចីសុចរិត ៤ យ៉ាង តើដូចម្តេច ។ គឺនិយាយពាក្យពិត ១ មិននិយាយពាក្យញុះញង់ ១ និយាយ ពាក្យពីរោះ ១ និយាយដោយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ វចីសុចរិត មាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួនឲ្យមានគុណ ជីកចោល កម្ចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជន តិះដៀលផង បានបាបច្រើនផង ។ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ពាល មិនឈ្លាស ជាអសប្បុរស រមែងរក្សានូវខ្លួនឲ្យមានគុណ ជីកចោល កម្ចាត់ចោលផង ជាអ្នកប្រកបដោយទោសផង ត្រូវពួកវិញ្ញូជន តិះដៀលផង បានបាបច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៤ យ៉ាង ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សានូវខ្លួន មិនឲ្យមានគុណជីកចោល កម្ចាត់ចោលផង មិនមានទោសផង មិនត្រូវពួក វិញ្ញូជនតិះដៀលផង បានបុណ្យច្រើនផង ។ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ ( គឺប្រកប ) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៤ យ៉ាងនេះ ឈ្មោះថា បណ្ឌិត ឈ្លាស ជាសប្បុរស រមែងរក្សា នូវខ្លួន មិនឲ្យមានគុណជីក