អដ្ឋកថាទុច្ចរិតសូត្រទី ១ ជាដើម

ក្បាលទី 28 · ទំព័រ 616

ទុច្ចរិតសូត្រទី ១ ជាដើម [ ៧១-៨១ ] ទុច្ចរិតសូត្រទី ១ ជាដើម នៃទុច្ចរិតវគ្គទី ៣ មានអត្ថ ងាយយល់ទាំងអស់ហើយ ក្នុងកវីសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ នេះថា បុគ្គលដែលគិតហើយ ទើបចងបទកវី ឈ្មោះថា ចិន្តាកវី ។ បុគ្គល ដែលស្តាប់ហើយ ទើបចងបទកវី ឈ្មោះថា សុតកវី ។ បុគ្គលដែល អាស្រ័យអត្ថ ហើយចងបទកវី ឈ្មោះថា អត្ថកវី ។ បុគ្គលចងដោយ បដិភាណរបស់ខ្លួនក្នុងខណៈនោះឯង ដូចជាព្រះវង្គីសត្ថេរជាដើម ឈ្មោះថា បដិភាណកវី ។ អដ្ឋកថា ទុច្ចរិតសូត្រទី ១ ជាដើមចប់