អដ្ឋកថាសង្ខិត្តសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខិត្តសូត្រទី ១ នៃកម្មវគ្គទី ៤ ដូចតទៅ នេះ បទថា កណ្ហំ បានដល់ កម្មខ្មៅ គឺអកុសលកម្មបថ ១០ ។ បទថា កណ្ហវិបកំ បានដល់ មានវិបាកខ្មៅ ព្រោះកើតក្នុងអបាយ ។ បទថា សុក្កំ បានដល់ កម្មស គឺកុសលកម្មបថ ១០ ។ បទថា សុក្កវិបកំ បាន ដល់ មានវិបាកស ព្រោះកើតក្នុងស្ថានសួគ៌ ។ បទថា កណ្ហំ សុក្កំ បាន ដល់ កម្មលាយគ្នា ។ បទថា កណ្ហសុក្កវិបកំ បានដល់ មានវិបាកទាំង សុខ និងទុក្ខ ។ ពិតហើយ បុគ្គលធ្វើកម្មលាយគ្នា ហើយកើតក្នុងកំណើត តិរច្ឆានដោយអកុសល ក្នុងឋានៈជាមង្គលហត្ថីជាដើម សោយសុខក្នុង បច្ចុប្បន្នដោយកុសល ។ បុគ្គលកើតក្នុងរាជត្រកូលដោយកុសល រមែង សោយទុក្ខក្នុងបច្ចុប្បន្នដោយអកុសល ។ បទថា អកណ្ហំ អសុក្កំ លោក បំណងយកមគ្គញ្ញាណ ៤ ដែលធ្វើកម្មឲ្យអស់ទៅ ។ ពិតហើយ កម្មនោះ បើជាកម្មខ្មៅ ក៏គប្បីឲ្យវិបាកខ្មៅ បើជាជាកម្មស គប្បីឲ្យវិបាកស តែមិនខ្មៅ មិនស ព្រោះមិនឲ្យវិបាកទាំង ២ ដូចពោលមកនេះ ជាអត្ថក្នុងសេចក្តីនេះ ។