អដ្ឋកថាវិត្ថារសូត្រ

ក្បាលទី 28 · ទំព័រ 621

គប្បីជ្រាបវិនិច្ឆ័យក្នុងវិត្ថារសូត្រទី ២ ដូចតទៅនេះ បទថា សព្យាបជ្ឈំ គឺមានទោស ។ បទថា កាយសង្ខារំ បានដល់ ចេតនាក្នុង កាយទ្វារ ។ បទថា អភិសង្ខរោតិ បានដល់ តាក់តែងដ៏ក្រៃលែង គឺ ប្រមូលមក ។ ក្នុង ២ បទដ៏សេស ក៏មាន័យនេះដូចគ្នា ។ បទថា សព្យាបជ្ឈំ លោកំ បានដល់ លោកមានទុក្ខ ។ បទថា សព្យាបជ្ឈា ផស្សា បានដល់ ផស្សៈជាវិបាកមានទុក្ខ ។ បទថា សព្យាបជ្ឈំ វេទនំ វេទិយតិ បានដល់ សោយវេទនាមានវិបាក ប្រព្រឹត្តទៅដោយការបៀតបៀន ។ បទថា ឯកន្តទុក្ខំ បានដល់ ជាទុក្ខដោយចំណែកមួយបុណ្ណោះ គឺមិនលាយដោយសុខ ។ បទថា សេយ្យថាបិ ក្នុងបទនេះថា សេយ្យថាបិ សត្តា នេរយិកា គប្បីឃើញថា ជានិបាត ចុះក្នុងអត្ថថា ជាឧទាហរណ៍ ។ ដោយបទនោះ ទ្រង់សម្តែងដល់សត្វនរកតែម្យ៉ាង សត្វដទៃឈ្មោះថា ប្រហែលគ្នានឹងសត្វ នរកនោះមិនមាន ។ គប្បីជ្រាបសេចក្តីក្នុងបទទាំងពួង ដោយឧបាយនេះ ។ ក្នុងបទថា សេយ្យថាបិ មនុស្សា ជាដើម ពោលដល់មនុស្សមុន សុខវេទនា រមែងកើតតាមកាល ទុក្ខវេទនាក៏កើតតាមកាល ។ ឯក្នុងបទនេះ ថា ឯកច្ចេ ច ទេវា គប្បីឃើញថា ទេវតាជាន់កាមាវចរ ពិតហើយ ទេវតា ឃើញទេវតាដែលមានសក្តិធំ ជាងកាមាវចរទេវតាទាំងនោះ រមែងដល់នូវទុក្ខ តាមកាល ដោយកិច្ចថា ត្រូវក្រោកអំពីទីអង្គុយ ត្រូវដោះសំពត់ដណ្តប់ ធ្វើ សំពត់ឆៀងស្មា ត្រូវផ្គងអញ្ជលីជាដើម ។ កាលសោយទិព្វសម្បត្តិ រមែង ដល់នូវសុខតាមកាល ។ ក្នុងបទថា ឯកច្ចេ ច វិនិបតិកា គប្បីឃើញថា ជាវេមានិកប្រេតពួកខ្លះ ។ វេមានិកប្រេតទាំងនោះ សោយសុខក្នុងកាលមួយ