សោណកាយនសូត្រ

ក្បាលទី 28 · ទំព័រ 623

គ្រានោះ ព្រាហ្មណ៍ឈ្មោះសិខាមោគ្គល្លាន ចូលទៅគាល់ព្រះ ដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏ មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលរពឫកហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះសិខាមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរ ហើយក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះគោតម ចម្រើន កាលពីថ្ងៃមុនៗ យូរមកហើយ មាណពឈ្មោះសោណកាយនៈចូលមក រកខ្ញុំព្រះអង្គ លុះចូលមកដល់ ក៏និយាយនឹងខ្ញុំព្រះអង្គដូច្នេះថា ព្រះ សមណគោតម បញ្ញត្តនូវការមិនធ្វើនូវកម្មទាំងពួង កាលព្រះអង្គបញ្ញត្តនូវ ការមិនធ្វើនូវកម្មទាំងពួង ឈ្មោះថា ពោលឧច្ឆេទ ( សេចក្តីដាច់សូន្យ ) នៃលោក បពិត្រព្រះអង្គដ៏ចម្រើន លោកនេះជាកម្មសច្ចៈ ( មានកម្មជា សភាវៈ ) ជាកម្មសមារម្ភដ្ឋាយី ( តាំងនៅដោយការធ្វើកម្ម ) ។ ព្រះដ៏មាន ព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតមិនដែលបានឃើញសោណកាយនមាណពសោះ ការចរចាពាក្យមានសភាពយ៉ាងនោះ នឹងមានមកពី ណា ។ ម្នាលព្រាហ្មណ៍ កម្មទាំង ៤ យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយប្រកាសប្រាប់ ។ កម្ម ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលព្រាហ្មណ៍ កម្មខ្មៅ មានវិបាកខ្មៅក៏មាន ម្នាល ព្រាហ្មណ៍ កម្មសមានវិបាកសក៏មាន ម្នាលព្រាហ្មណ៍ កម្មទាំងខ្មៅទាំងសមាន វិបាកទាំងខ្មៅទាំងសក៏មាន ម្នាលព្រាហ្មណ៍ កម្មមិនខ្មៅមិនស មានវិបាក មិនខ្មៅមិនស ប្រព្រឹិត្តទៅដើម្បីអស់កម្មក៏មាន ។ ម្នាលព្រាហ្មណ៍ ចុះ កម្មខ្មៅ មានវិបាកខ្មៅ តើដូចម្តេច ។