សមណសូត្រ
ម្នាលភិក្ខុទាំងឡាយ សមណៈទី ១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី ២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី ៣ ក៏មានក្នុងធម្មវិន័យ នេះ សមណៈទី ៤ ក៏មានក្នុងធម្មវិន័យនេះ បរប្បវាទ ( លទ្ធិ ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺ សីហនាទដោយប្រពៃយ៉ាងនេះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់ សំយោជនៈ ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជា បុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ២ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ មានរាគៈ ទោសៈ មោហៈស្រាលស្តើង ជាសកទាគាមិបុគ្គល នឹងមកកាន់ លោកនេះម្តងទៀត ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា សមណៈទី ២ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈ ទី ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះ អស់ឱរម្ភាគិយសំយោជនៈ ៥ ជាឱបបាតិកកំណើត បរិនិព្វានក្នុងទីនោះ មិនបានវិលត្រឡប់ចាកលោកនោះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថាសមណៈទី ៣ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយ ប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី ៤ ។ ម្នាលភិក្ខុទាំងឡាយ សមណៈទី ១ ក៏មានក្នុងធម្មវិន័យ នេះ សមណៈទី ២ ក៏មានក្នុងធម្