អានិសង្សសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 639

ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការ កើតប្រាកដឡើង បាន ព្រោះអាស្រ័យសប្បុរស ។ អានិសង្ស ៤ ប្រការ តើដូចម្តេចខ្លះ ។ បុគ្គល ( អាស្រ័យសប្បុរស ) រមែងចម្រើនដោយសីលដ៏ប្រសើរ រមែង ចម្រើនដោយសមាធិដ៏ប្រសើរ រមែងចម្រើនដោយបញ្ញាដ៏ប្រសើរ រមែង ចម្រើនដោយវិមុត្តិដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៤ ប្រការនេះ កើតឡើងប្រាកដបាន ព្រោះអាស្រ័យសប្បុរស ។ ឧទ្ទាននៃកម្មវគ្គនោះ គឺ និយាយអំពីកម្ម ៤ យ៉ាង ដោយសង្ខេប និងពិស្តារ អំពីរឿង សោណកាយនមាណពពោលថា ព្រះដ៏មានព្រះភាគ ទ្រង់ បញ្ញត្តកម្មទាំងពួង ថាជាអកិរិយវាទ អំពីកម្មទាំងខ្មៅទាំងស ចែកជាសិក្ខាបទអំពីកម្មមិនខ្មៅមិនស បានដល់អរិយមគ្គ អំពី កម្មមិនខ្មៅមិនស បានដល់ពោជ្ឈង្គ អំពីកម្មប្រកដោយទោស ៤ យ៉ាង អំពីកម្មមិនមានទោស ៤ យ៉ាង អំពីសមណៈ ៤ ពួក អំពីអានិសង្សអាស្រ័យសប្បុរស ៤ យ៉ាង ។