សង្ឃភេទសូត្រ

ក្បាលទី 28 · ទំព័រ 641

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ព្រះ ដ៏មានព្រះភាគបានត្រាស់សួរថា ម្នាលអានន្ទ អធិករណ៍នោះបានរម្ងាប់ហើយ ឬ ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន អធិករណ៍នោះ នឹងរម្ងាប់អំពីណាបាន បពិត្រព្រះអង្គដ៏ចម្រើន សទ្ធិវិហារិករបស់អនុរុទ្ធដ៏ មានអាយុ ឈ្មោះវាហិយៈ នៅតែទទូចដើម្បីបំបែកសង្ឃ ឥតឈប់ឈរ ក្នុង រឿងនោះ ព្រះអនុរុទ្ធដ៏មានអាយុ ក៏មិនឃើញមានស្តីថាអ្វី សូម្បីតែ ១ ម៉ាត់ ក៏គ្មាន ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ ចុះអនុរុទ្ធធ្លាប់ចូល គំនិតក្នុងអធិករណ៍នាកណ្តាលសង្ឃពីកាលណាមក ម្នាលអានន្ទ អធិករណ៍ ទាំងឡាយណាមួយកើតឡើង អធិករណ៍ទាំងនោះ គួរតែអ្នកទាំងឡាយផង សារីបុត្ត និងមោគ្គល្លលានផង រម្ងាប់ មិនមែនទេឬ ។ ម្នាលអានន្ទ ភិក្ខុបាប កាលបើឃើញច្បាស់នូវអំណាចប្រយោជន៍ ៤ យ៉ាងនេះ រមែងត្រេកអរ ដោយការបំបែកសង្ឃ ។ អំណាចប្រយោជន៍ ៤ យាង ដូចម្តេចខ្លះ ។ ម្នាល អានន្ទ ភិក្ខុបាបក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានធម៌លាមក មាន អំពើមិនស្អាត មានមារយាទគួរឲ្យអ្នកផង រពឫកដោយសេចក្តីរង្កៀស បិទបាំង អំពើអាក្រក់ទុក មិនមែនជាសមណៈ ប្តេជ្ញាថាជាសមណៈ មិនមែនជា ព្រហ្មចារី ប្តេជ្ញាថាជាព្រហ្មចារី ស្អុយក្នុង មានចិត្តទទឹកដោយរាគាទិក្កិលេស ជាមនុស្សជ្រោកជ្រាក ភិក្ខុបាបនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើពួកភិក្ខុ ដឹងថា អញជាភិក្ខុទ្រុស្តសីល មានធម៌លាមក មានអំពើមិនស្