អដ្ឋកថាអាបត្តិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអាបត្តិសូត្រទី ២ ដូចតទៅនេះ បទថា ខុរមុណ្ឌំ ករិត្វា បានដល់ កោរសក់បន្សល់ ៥ កណ្តុប ។ បទថា ខរស្សរេន គឺសំឡេងក្រាងក្រអៅ ។ បទថា បណវេន គឺស្គរប្រកាស ដំណឹងប្រហារ ។ បទថា ថលដ្ឋស្ស គឺបុរសឈរក្នុងទីមួយកន្លែង ។ បទថា សីសច្ឆេជ្ជំ គឺគួរដល់ការកាត់ក្បាល ។ បទថា យត្រ ហិ នាម គឺ យំ នាម ។ បទថា សោ វតស្សំ សេចក្តីថា ខ្ញុំនុ៎ះហ្ន៎ មិនគួរធ្វើបាបបែបនេះឡើយ ។ បទថា យថាធម្មំ បដិករិស្សតិ គឺនឹងសម្តែងសមគួរដល់ធម៌ ។ អធិប្បាយ ថា នឹងតាំងនៅក្នុងសាមណេរភូមិ ។ បទថា កាឡកំ វត្ថំ បរិធាយ បាន ដល់ ស្លៀកសំពត់ចាស់ពណ៌ខ្មៅ ។ បទថា មោសល្លំ ប្រែថា គួរលីអង្រែ ។ បទថា យថាធម្មំ សេចក្តីថា ចេញចាកអាបត្តិក្នុងធម្មវិន័យនេះ ហើយតាំងនៅក្នុងសេចក្តីបរិសុទ្ធ ។ ឈ្មោះថា រមែងសម្តែងតាមធម៌ ។ បទថា អស្សបុដំ បានដល់ កញ្ចប់ផេះ ។ បទថា គារយ្ហំ អស្សបុដំ បានដល់ គួរទូលកញ្ចប់ផេះ គួរតិះដៀល ។ បទថា យថាធម្មំ បានដល់ សម្តែង អាបត្តិ ក្នុងធម្មវិន័យនេះ ឈ្មោះថា រមែងសម្តែងតាមធម៌ ។ បទថា ឧបវជ្ជំ បានដល់ គួរតិះដៀល ។ បទថា បដិទេសនីយេសុ គឺគួរសម្តែង ។ អាបត្តិ ដ៏សេស លោកសង្គ្រោះដោយបទនេះ ។ បទថា ឥមានិ ខោ ភិក្ខវេ ចាត្តារិ អាបត្តិភយានិ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ អាបត្តិភ័យទាំង ៤ នេះ ឈ្មោះថា អាស្រ័យអាបត្តិកើតឡើង ។