សិក្ខានិសំសសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយៈនេះ មានសិក្ខាជា អានិសង្ស មានបញ្ញាជាកំពូល មានវិមុត្តិជាខ្លឹម មានសតិជាអធិបតិ ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសិក្ខាជាអានិសង្ស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សិក្ខាជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្តដល់ ពួកសាវ័ក ក្នុងសាសនានេះ ដើម្បីធ្វើពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លា ឡើង ពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្តីជ្រះថ្លាឡើង ម្នាលភិក្ខុទាំងឡាយ សិក្ខាជាអភិសមាចារិកា ដែលតថាគតបានបញ្ញត្តដល់ ពួកសាវ័ក ដើម្បីធ្វើពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ពួកជនដែល ជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែកើតសេចក្តីជ្រះថ្លាឡើង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យ ពព្រុសក្នុងសិក្ខានោះ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ដោយប្រការ នោះៗ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សិក្ខាជាអាទិព្រហ្មចរិយកា ដែល តថាគតបានបញ្ញត្តដល់ពួកសាវ័ក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃដោយអាការ ទាំងពួង ម្នាលភិក្ខុទាំងឡាយ សិក្ខាជាអាទិព្រហ្មចរិយកា ដែលតថាគតបាន បញ្ញត្តដល់ពួកសាវ័ក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិន ឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទាន សិក្សាក្នុងសិក្ខាបទ