សេយ្យសូត្រ

ក្បាលទី 28 · ទំព័រ 655

ម្នាលភិក្ខុទាំងឡាយ ដំណេកនេះមាន ៤ ។ ដំណេក ៤ គឺ អ្វីខ្លះ ។ គឺដំណេកដូចមនុស្សស្លាប់ ១ ដំណេកអ្នកបរិភោគកាម ១ ដំណេក សីហៈ ១ ដំណេកព្រះតថាគត ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកដូច មនុស្សស្លាប់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មនុស្សស្លាប់ច្រើនតែដេក ផ្ងារ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកមនុស្សស្លាប់ ។ ម្នាល ភិក្ខុទាំងឡាយ ចុះដំណេកអ្នកបរិភោគកាម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកបរិភោគកាម ច្រើនតែដេកផ្អៀងទៅខាងឆ្វេង ។ ម្នាលភិក្ខុទាំង- ឡាយ នេះហៅថា ដំណេកអ្នកបរិភោគកាម ។ ម្នាលភិក្ខុទាំងឡាយ ចុះ ដំណេកសីហៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ សម្រេច ការដេកដោយខាងៗ ស្តាំ យកជើងតម្រួតលើជើង សកកន្ទុយក្នុងចន្លោះភ្លៅ សីហមិគរាជនោះ លុះភ្ញាក់ឡើង ងើបកាយខាងមុខ គឺងើបក្បាល សម្លឹង មើលកាយខាងក្រោម ។ ម្នាលភិក្ខុទាំងឡាយ បើសីហមិគរាជ ឃើញសេចក្តី ភ្លាំងភ្លាត់ ឬការឃ្លៀងឃ្លាតកាយណាមួយសោត ម្នាលភិក្ខុទាំងឡាយ សីហមិគរាជរមែងតូចចិត្ត ព្រោះការភ្លាំងភ្លាត់ និងឃ្លៀងឃ្លាតនៃកាយនោះ ម្នាល ភិក្ខុទាំងឡាយ ប្រសិនបើសីហមិគរាជ មិនឃើញសេចក្តីភ្លាំងភ្លាត់ ឬឃ្លៀង ឃ្លាតនៃកាយណាមួយទេ ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងត្រេកអរ ដោយការមិនភ្លាំងភ្លាត់ និងឃ្លៀងឃ្លាតនៃកាយនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកសីហៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដំណេកព្រះតថាគត តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាម ទាំងឡាយ ។ បេ ។ ចូលកាន់ចតុត្ថជ្ឈាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកព្រះតថាគត ម្នាលភិក្ខុទាំងឡាយ នេះដំណេក ៤ ប្រការ ។