ថូបារហសូត្រ
ក្បាលទី 28 · ទំព័រ 658
ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរបញ្ចុះទុកក្នុងថូបៈនេះមាន ៤ ពួក ។ បុគ្គល ៤ ពួក ដូចម្តេចខ្លះ ។ គឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ ព្រះបច្ចេកពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ សាវ័ករបស់ព្រះតថាគត គួរបញ្ចុះក្នុងថូបៈ ១ ស្តេចចក្រពត្តិ គួរបញ្ចុះក្នុងថូបៈ ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ គួរបញ្ចុះទុកក្នុងថូបៈ ។ ៥