បញ្ញាវុឌ្ឍិសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 659

រាជា ចក្កវត្តី នេះ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគ ទ្រង់ អនុញ្ញាតការសាងស្តូបដល់ស្តេចចក្រពត្តិដែលសោយទិវង្គតហើយ ទ្រង់មិន អនុញ្ញាតឲ្យធ្វើដល់ភិក្ខុជាបុថុជ្ជនដែលមានសីល ។ ឆ្លើយថា ព្រោះជា អច្ឆរិយៈ ។ កាលបើព្រះមានព្រះភាគ ទ្រង់អនុញ្ញាតស្តូបទាំងឡាយដល់ ភិក្ខុដែលជាបុថុជ្ជន ក៏មិនគប្បីមានឱកាសទំនេរដល់អ្នកស្រុក និងកំពង់ទូក ក្នុងតម្ពបណ្ណិទ្វីបឡើយ ក្នុងឋានៈដទៃក៏យ៉ាងនោះ ព្រោះដូច្នោះ ទើបទ្រង់មិន អនុញ្ញាត ដោយទ្រង់ឃើញថា ភិក្ខុទាំងនោះមិនជាអច្ឆរិយៈ ស្តេចចក្រពត្តិ ទ្រង់កើតឡើងមួយអង្គបុណ្ណោះ ដោយហេតុនោះ ទើបស្តូបរបស់ស្តេចចក្រពត្តិ ជាអច្ឆរិយៈ ។ តែគួរធ្វើសក្ការៈធំដល់ភិក្ខុបុថុជ្ជន ដែលជាអ្នកមានសីល ដូច ភិក្ខុដែលបរិនិព្វានហើយ ដូច្នោះដោយពិត ។