អដ្ឋកថា ពហុការសូត្រ
ក្បាលទី 28 · ទំព័រ 660
ក្នុងបញ្ញាវុឌ្ឍិសូត្រទី ៦ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ រមែងមានឧបការៈ ច្រើនដល់មនុស្ស ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១ ការយកចិត្តទុកដាក់ដោយឧបាយ ១ ប្រតិបត្តិ ធម៌ដ៏សមគួរតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៤ ប្រការ រមែង មានឧបការៈច្រើនដល់មនុស្ស ។ ពហុការសូត្រទី ៧ មានអត្ថងាយយល់ហើយ ។