អដ្ឋកថា ទុតិយវោហារសូត្រ
ក្បាលទី 28 · ទំព័រ 662
ម្នាលភិក្ខុទាំងឡាយ វោហារប្រសើរនេះមាន ៤ យ៉ាង ។ វោហារប្រសើរ ៤ គឺអ្វីខ្លះ ។ គឺមិនឃើញ ពោលថាមិនឃើញ ១ មិនឮ ពោលថាមិនឮ ១ មិនធុំក្លិន ពោលថាមិនធុំក្លិន ១ មិនដឹង ពោលថាមិនដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវោហារប្រសើរ ៤ យ៉ាង ។ ៥ ទុតិយវោហារសូត្រទី ៩ មានអត្ថងាយយល់ហើយ ។