អដ្ឋកថា ចតុត្ថវោហារសូត្រ
ក្បាលទី 28 · ទំព័រ 663
ក្នុងតតិយវោហារសូត្រទី ១០ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ វោហារប្រសើរនេះមាន ៤ យ៉ាង ។ វោហារប្រសើរ ៤ គឺអ្វីខ្លះ ។ គឺឃើញ ពោលថាឃើញ ១ ឮ ពោលថាឮ ១ ធុំក្លិន ពោលថាធុំក្លិន ១ ដឹង ពោលថាដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ជាវោហារប្រសើរ ៤ យ៉ាង ។ អាបត្តិភយវគ្គទី ៥ ចប់ ឧទ្ទាននៃវគ្គនោះ គឺ និយាយអំពីភិក្ខុទម្លាយសង្ឃ ៤ យ៉ាង អំពីភ័យកើតអំពី អាបត្តិ ៤ យ៉ាង អំពីអានិសង្សនៃព្រហ្មចរិយៈ ៤ យ៉ាង មានសិក្ខាជាអានិសង្សជាដើម អំពីដំណេក ៤ យ៉ាង អំពី ថូបារហបុគ្គល ៤ ពួក អំពីហេតុចម្រើនបញ្ញា ៤ យ៉ាង អំពីធម៌មានឧបការៈច្រើនដល់មនុស្ស ៤ យ៉ាង អំពី វោហារ ៤ យ៉ាង ទាំង ២ ចំណែក ។ ចតុត្ថវោហារសូត្រទី ១១ មានអត្ថងាយយល់ហើយ ។