អភិញ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 665

ម្នាលភិក្ខុទាំងឡាយ ធម៌នេះមាន ៤ យ៉ាង ។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ធម៌គួរកំណត់ដឹងដោយបញ្ញាក៏មាន ម្នាលភិក្ខុទាំងឡាយ ធម៌គួរលះបង់ដោយបញ្ញាក៏មាន ម្នាលភិក្ខុទាំងឡាយ ធម៌គួរចម្រើនដោយបញ្ញាក៏មាន ម្នាលភិក្ខុទាំងឡាយ ធម៌គួរធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាក៏មាន ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរកំណត់ដឹងដោយបញ្ញា តើដូចម្តេច ។ គឺឧបាទានក្ខន្ធទាំង ៥ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ គួរកំណត់ដោយបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរលះបង់ដោយបញ្ញា តើដូចម្តេច ។ គឺ អវិជ្ជា និងភវតណ្ហា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ គួរលះបង់ដោយបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរចម្រើនដោយបញ្ញាតើ ដូចម្តេច ។ គឺ សមថៈ និងវិបស្សនា ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ គួរចម្រើនដោយបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌គួរធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច ។ គឺ វិជ្ជា និងវិមុត្តិ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ធម៌គួរធ្វើឲ្យជាក់ច្បាស់ដោយបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៤ យ៉ាង ។