អដ្ឋកថាអភិញ្ញាសូត្រ

ក្បាលទី 28 · ទំព័រ 666

គប្បីជ្រាបវិនិច្ឆ័យក្នុងអភិញ្ញាសូត្រទី ១ នៃអភិញ្ញាវគ្គទី ៦ ដូចតទៅនេះ បទថា អភិញ្ញា បានដល់ ដឹងក្រៃលែងដោយបញ្ញា ។ បទថា សមថោ ច វិបស្សនា ច បានដល់ ភាពជាបុគ្គលមានចិត្តមានអារម្មណ៍មួយ និងវិបស្សនាញាណកំណត់ដឹងសង្ខារ ។ បទថា វិជ្ជា ច វិមុត្តិ ច បានដល់ វិជ្ជាដែលមគ្គញ្ញាណ និងសម្បយុត្តធម៌ដ៏សេស ។