បរិយេសនាសូត្រ

ក្បាលទី 28 · ទំព័រ 666

ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមិនប្រសើរនេះ មាន ៤ យ៉ាង ។ ការស្វែងរកមិនប្រសើរ ៤ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯងជាអ្នកមានជរាជាធម្មតា ក៏ស្វែងរកជរា ធម៌ថែមទៀត ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ក៏ស្វែងរកព្យាធិធម៌ថែម ទៀត ខ្លួនឯងជាអ្នកមានមរណៈជាធម្មតា ក៏ស្វែងរកមរណធម៌ថែមទៀត ខ្លួន ឯងជាអ្នកមានសេចក្តីសៅហ្មងជាធម្មតា ក៏ស្វែងរកសេចក្តីសៅហ្មងថែមទៀត ។ ម្នាលភិក្ខុទាំងឡាយ នេះជាការស្វែងរកមិនប្រសើរ ៤ យ៉ាង ។ ម្នាលភិក្ខុ ទាំងឡាយ ការស្វែងរកប្រសើរមាន ៤ យ៉ាង ។ ការស្វែងរកប្រសើរ ៤ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ខ្លួនឯង ជាអ្នកមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ក៏ស្វែងរកនូវធម៌មិន ជរា ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ក៏ស្វែងរកធម៌មិនមានព្យាធិ ដ៏ក្សេម ចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានមរណៈជាធម្មតា ដឹង ច្បាស់នូវទោសក្នុងមរណៈធម៌ ក៏ស្វែងរកធម៌មិនស្លាប់ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ខ្លួនឯងជាអ្នកមានសេចក្តីសៅហ្មងជាធម្មតា ដឹង ច្បាស់នូវទោសក្នុងសេចក្តីសៅហ្មង ក៏ស្វែងរកធម៌មិនសៅហ្មង ដ៏ក្សេមចាក យោគៈ ដ៏ប្រសើរ គឺព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ នេះការស្វែងរក ដ៏ប្រសើរ ៤ យ៉ាង ។