អដ្ឋកថាបរិយេសនាសូត្រ

ក្បាលទី 28 · ទំព័រ 668

គប្បីជ្រាបវិនិច្ឆ័យក្នុងបរិយេសនាសូត្រទី ២ ដូចតទៅនេះ បទថា អនរិយបរិយេសនាបា នដល់ ការស្វែងរក គឺស្វែងរករបស់ ដែលមិនមែនអរិយៈ ។ បទថា ជរាធម្មំ បានដល់ វត្ថុដែលមានការចាស់ជាធម្មតា ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។