សង្គហសូត្រ
ក្បាលទី 28 · ទំព័រ 668
ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ ( វត្ថុជាគ្រឿងសង្គ្រោះ ) នេះមាន ៤ យ៉ាង ។ សង្គហវត្ថុ ៤ យ៉ាង គឺអ្វីខ្លះ ។ គឺការឲ្យ ១ ការពោល ពាក្យពីរោះ ១ ការប្រព្រឹត្តជាប្រយោជន៍ ១ ភាពជាអ្នកទុកដាក់ខ្លួន ស្មើ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្គហវត្ថុ ៤ យ៉ាង ។