មាលុង្កបុត្តសូត្រ
សង្គហសូត្រទី ៣ មានអត្ថងាយយល់ហើយ ។ គ្រានោះ ព្រះមាលុង្ក្យបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុង ទីដ៏សមគួរ ។ លុះព្រះមាលុង្ក្យបុត្តដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរ ហើយ ក៏ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះ ដ៏មានព្រះភាគសម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ជាធម៌ដែលនាំខ្ញុំ ព្រះអង្គឲ្យចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះស្តាប់នូវ ធម៌របស់ព្រះដ៏មានព្រះភាគ ។ ម្នាលមាលុង្ក្យបុត្ត ក្នុងដំណើរនេះ តថាគត នឹងនិយាយប្រាប់ភិក្ខុកំលោះ ដូចម្តេចបាន បើខ្លួនអ្នកជាមនុស្សចាស់គ្រាំគ្រាម ានវ័យចម្រើន មកសុំនូវឱវាទ ដោយសង្ខេបចំពោះតថាគតដូច្នេះ បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគសម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំ ព្រះអង្គ សូមព្រះសុគតសម្តែងធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ធ្វើម្តេចហ្ន៎ ខ្ញុំព្រះអង្គគប្បីដឹងសេចក្តីនៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ធ្វើម្តេចហ្ន៎ ខ្ញុំ ព្រះអង្គគប្បីបានទទួលមត៌កនៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ។ ម្នាល មាលុង្ក្យបុត្ត តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើងក្នុងវត្ថុណា ការកើតនៃតណ្ហា ( ក្នុងវត្ថុនោះ ) មាន ៤ ប្រការ ។ តណ្ហា ៤ ប្រការ ដូចម្តេច ខ្លះ ។ ម្នាលមាលុង្ក្យបុត្ត តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ព្រោះហេតុចីវរ ១ ម្នាលមាលុង្ក្យបុត្ត តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង ព្រោះហេតុបិណ្ឌបាត ១ ម្នាលមាលុង្ក្យបុត្ត តណ្ហារបស់ភិក្ខុ កាលកើតឡើង រមែងកើតឡើង