កុលសូត្រ
លាភសក្ការៈ បន្ទាប់មក ដល់ពេលចាស់ ប្រាថ្នានឹងនៅព្រៃ ទើបទូលសូម កម្មដ្ឋាន ។ គប្បីប្រកបសេចក្តីថា លំដាប់នោះ ព្រះមានព្រះភាគកាលត្រាស់ ដោយបំណងថា ឥឡូវនេះ តថាគតនឹងពោលជាមួយភិក្ខុកំលោះដូចម្តេចហ្ន៎ ព្រោះពួកភិក្ខុក៏ដូចមាលុង្ក្យបុត្រ ក្នុងកាលនៅក្មេង ជាអ្នកជាប់ក្នុងបច្ច័យ លុះ ខ្លួនចាស់ ក៏ចូលព្រៃបំពេញសមណធម៌ ដូច្នេះ ឈ្មោះថា ការសង្កត់ព្រះថេរៈ ព្រោះព្រះថេរៈក្នុងកាលខ្លួនចាស់ថមថយ ចូលព្រៃបំណងធ្វើសមណធម៌ ដូច្នេះ ទើបព្រះមានព្រះភាគត្រាស់ដោយបំណងថា តថាគតនឹងពោលជាមួយ ភិក្ខុកំលោះៗ ដូចម្តេចហ្ន៎ មាលុង្ក្យបុត្ររបស់ពួកភិក្ខុនោះ ដល់ពេលចាស់ ក៏ចូលព្រៃ បំណងបំពេញសមណធម៌ ទើបសូមកម្មដ្ឋាន ពួកភិក្ខុនេះ កាល នៅក្មេង ក៏មិនធ្វើសេចក្តីព្យាយាមមុន ដូច្នេះ ឈ្មោះថា លើកតម្កើងព្រះថេរៈ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដល់នូវ ភាពស្តុកស្តម្ភក្នុងភោគៈទាំងឡាយហើយ មិនស្ថិតស្ថេរនៅបានយូរ ត្រកូល ទាំងអស់នោះ សាបសូន្យព្រោះហេតុ ៤ ប្រការ ឬក៏បណ្តាហេតុទាំងនោះ ហេតុណាមួយ ។ ហេតុ ៤ ប្រការ គឺអ្វីខ្លះ ។ គឺមិនស្វែងរករបស់ដែល បាត់ទៅ ១ មិនជួសជុលរបស់ដែលចាស់គ្រាំគ្រា ១ មានការផឹក និងការបរិភោគ មិនដឹងប្រមាណ ១ តាំងស្ត្រី ឬបុរសទ្រុស្តសីលឲ្យជាអធិបតី ១ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលណាមួយ ដល់នូវភាពស្តុកស្តម្ភក្នុងភោគៈទាំងឡាយ ហើយមិនស្ថិតស្ថេរនៅបានយូរ ត្រកូលទាំងអស់នោះ សាបសូន្យ ព្រោះហេតុ ៤ ប្រការនេះ ឬក៏បណ្តាហេតុទាំងនោះ ហេតុណាមួយ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលណាមួយ ដល់នូវភាពស្តុកស្តម្ភ ក្នុងភោគៈ ទាំងឡាយ ហើយមិនស្ថិតស្ថេរនៅបានយូរ ត្រកូលទាំងអស់នោះ ចម្រើន ព្រោះហេតុ ៤ ប្រក