អដ្ឋកថា ទុតិយអាជានីយសូត្រ

ក្បាលទី 28 · ទំព័រ 677

ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ព្រះរាជា ប្រកបដោយអង្គ ៤ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គ របស់ព្រះរាជាបាន ។ អង្គ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះ អាជានេយ្យដ៏ប្រសើររបស់ព្រះរាជា ក្នុងលោកនេះ បរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ដោយកម្លាំង ១ បរិបូណ៌ល្បឿន ១ បរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ព្រះរាជា ប្រកបដោយ អង្គទាំង ៤ នេះ ទើបគួរដល់ព្រះរាជា ជារាជភោគ្គៈ រាប់ថាជាអង្គ របស់ព្រះរាជាបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុដ៏ប្រកបដោយធម៌ ៤ ប្រការ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលនូវទានដែលគេនាំមកបូជា ។ បេ ។ ជា ស្រែបុណ្យដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៤ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសម្បុរ ១ បរិបូណ៌ ដោយកម្លាំង ១ បរិបូណ៌ល្បឿន ១ បរិបូណ៌ដោយកម្ពស់ និងទំហំ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល ។ បេ ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយសម្បុរ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ ដោយកម្លាំង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រារព្ធ សេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ឲ្យកុសលធម៌ទាំង- ឡាយកើតឡើង ជាអ្នកខំព្យាយាម ខ្នះខ្នែង មិនលះបង់ធុរៈ ក្នុងកុសលធម៌ ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្