អរញ្ញសូត្រ និងអដ្ឋកថា

ក្បាលទី 28 · ទំព័រ 680

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ មិន គួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូចព្រៃធំបាន ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺភិក្ខុប្រកបដោយកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហិង្សាវិតក្កៈ ១ ជាអ្នក អប្បឥតប្រាជ្ញា លលា ឆ្កួតទឹកមាត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៤ យ៉ាងនេះ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូចព្រៃធំ បាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ទើបគួរសេព សេនាសនៈស្ងាត់ គឺព្រៃតូចព្រៃធំបាន ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ គឺភិក្ខុ ប្រកបដោយនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហិង្សាវិតក្កៈ ១ អ្នកមាន ប្រាជ្ញា មិនលលា មិនឆ្កួតទឹកមាត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៤ យ៉ាងនេះ ទើបគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន ។