អដ្ឋកថា កម្មបថសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ ជា មនុស្សពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលគាស់ឫសចោល ងាប់ពាក់កណ្តាល ជាអ្នកប្រកបដោយទោសផង ដែលពួកវិញ្ញូជនតិះដៀលផង រមែងបាននូវរបស់មិនជាបុណ្យដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ ។ គឺកាយកម្មប្រកបដោយទោស ១ វចីកម្មប្រកបដោយ ទោស ១ មនោកម្មប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ ជាមនុស្ស ពាល មិនឈ្លាស ជាអសប្បុរស រមែងបរិហារខ្លួន ដូចជាដើមឈើដែល គាស់ឫសចោលងាប់ពាក់កណ្តាល ជាអ្នកប្រកបដោយទោសផង ដែលពួក វិញ្ញូជនតិះដៀលផង បាននូវរបស់មិនមែនជាបុណ្យដ៏ច្រើនផង ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស រមែងបរិហារខ្លួនដូចដើមឈើដែលមិនបានគាស់ឫសចោល មិន ងាប់ពាក់កណ្តាល ជាអ្នកមិនមានទោសផង ដែលពួកវិញ្ញូជនមិនតិះដៀល ផង រមែងបាននូវបុណ្យដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង គឺអ្វីខ្លះ ។ គឺកាយកម្ម មិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១ ទិដ្ឋិ មិនមានទោស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នេះ ជាបណ្ឌិត ជាអ្នកឈ្លាស ជាសប្បុរស រមែងបរិហារខ្លួន ដូចដើមឈើ ដែលមិនបានគាស់ឫស មិនងាប់ពាក់កណ្តាល ជាអ្នកមិនមានទោសផង ដែលពួកវិញ្ញូជនមិនតិះដៀលផង រមែងបានបុណ្យដ៏ច្រើនផង ។ អភិញ្ញាវគ្គទី ៦ ចប់ ឧទ្ទាននៃវគ្គនោះ គឺ និយាយអំពីអភិញ្ញាធម៌ ៤ ប្រការ អំពីការស្វែងរក ៤ ប្រការ អំពីសង្គហៈ ៤ ប្រការ អំពីមាលុង្ក្យបុត្ត អំពី ត្រកូលស្តុកស្តម្ភ និងមិនស្តុកស្តម្ភដោយហេតុ ៤ ប្រការ ២ រឿង អំពីសេះអាជានេយ្យប្រកបដោយអង្គ ៤ ជា សេះគួរដល់ព