កម្មបថវគ្គ
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺបុគ្គលដែលសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ រមែងកើតក្នុង នរក ដូចគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៤ ប្រការ រមែងកើតក្នុងស្ថានសួគ៌ដូចគេនាំយកទៅដាក់ ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំ អ្នកដទៃក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការ សម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១ ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ ។ គឺ បុគ្គលជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យដោយខ្លួនឯង ១ ដឹកនាំបុគ្គល ដទៃក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យក ទ្រព្យដែលគេមិនបានឲ្យ ១ ពោលសរសើរការកាន់យកទ្រព្យដែលគេមិន បានឲ្យ ១ ។ អម្បាលនេះ ។ បេ ។ គឺបុគ្គលជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ដឹកនាំអ្នកដទៃក្នុងការវៀរចាកការកាន់យក ទ្រព្យ ដែលគេមិនបានឲ្យ ពេញចិត្តក្នុងការវៀរចាកការកាន់យកទ្រព្យដែល គេមិនបានឲ្យ ពោលសរសើរការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបាន ឲ្យ អម្បាលនេះ បេ ។