ពួកសូត្រដែលមិនសេ្រង្គាះដោយបណ្ណាសក

ក្បាលទី 28 · ទំព័រ 687

ពួកសូត្រដែលមិនសង្គ្រោះដោយបណ្ណាសក ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការ គួរចម្រើន ដើម្បីដឹង ច្បាស់នូវរាគៈ ។ ធម៌ ៤ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងល្អ មានស្មារតី កម្ចាត់ បង់អភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណារឿយៗ នូវវេទនាក្នុងវេទនា ទាំងឡាយ … ពិចារណារឿយៗ នូវចិត្តក្នុងចិត្តទាំងឡាយ … ពិចារណា រឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស មានសេចក្តីដឹងល្អ មានស្មារតី កម្ចាត់បង់អភិជ្ឈា និងទោមនស្សក ្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ គួរចម្រើន ដើម្បីដឹងច្បាស់ នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការ គួរចម្រើន ដើម្បីដឹងច្បាស់ នូវរាគៈ ។ ធម៌ ៤ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើត មិនឲ្យ កើតឡើង ដើម្បីលះបង់អកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើង ហើយ … ដើម្បីញ៉ាំងកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត ឲ្យកើតឡើង … ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យស្ថិតនៅ មិនឲ្យ វិនាសទៅ ឲ្យរឹងរឹតតែចម្រើនឡើង ធំទូលាយ ចម្រើនបរិបូណ៌ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ៤ នេះ គួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ៤ ប្រការ គួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ ៤ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំ