អដ្ឋកថាសង្ខិត្តសូត្រ

ក្បាលទី 28 · ទំព័រ 692

បឋមបណ្ណាសក គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខិត្តសូត្រទី ១ នៃបញ្ចកនិបាតដូចតទៅ នេះថា ពលរបស់ព្រះសេក្ខៈ ៧ ពួក ហេតុនោះ ទើបឈ្មោះថា សេក្ខពល ។ បណ្តាសទ្ធាពលជាដើម ឈ្មោះថា សទ្ធាពល ព្រោះមិន ញាប់ញ័រដោយការមិនជឿ ។ ឈ្មោះថា ហិរិពល ព្រោះមិនញាប់ញ័រដោយ ការមិនមានខ្មាស ។ ឈ្មោះថា អនោត្តប្បពល ព្រោះមិនញាប់ញ័រដោយ ការមិនខ្លាចបាប ។ ឈ្មោះថា វីរិយពល ព្រោះមិនញាប់ញ័រដោយការខ្ជិលច្រអូស ។ ឈ្មោះថា បញ្ញា ពល ព្រោះមិនញាប់ញ័រដោយអវិជ្ជា ។ បទថា តស្មា ប្រែថា ព្រោះហេតុដែលពលទាំងនោះ ជាពលរបស់ព្រះសេក្ខៈ ទាំងឡាយ ដូច្នោះ ។