វិត្ថតសូត្រ

ក្បាលទី 28 · ទំព័រ 693

ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នក មានសទ្ធាជឿពោធិញ្ញាណរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះ ដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ជាសារថីទូន្មាននូវបុរសដែលគួរទូន្មាន ជាគ្រូនៃទេវតានិ ងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសទ្ធា ។ ម្នាលភិក្ខុ ទាំងឡាយ ចុះកម្លាំងហិរិ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកមានហិរិ អៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត អៀនខ្មាសចំពោះការប៉ះពាល់នូវអកុសលធម៌ដ៏លាមក ម្នាល ភិក្ខុទាំងឡាយ នេះហៅថា កម្លាំងហិរិ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង ឱត្តប្បៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជា អ្នកមានឱត្តប្បៈ តក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត តក់ស្លុត ចំពោះការប៉ះពាល់នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ នេះហៅថា