អដ្ឋកថាវិត្ថតសូត្រ

ក្បាលទី 28 · ទំព័រ 695

គប្បីជ្រាបវិនិច្ឆ័យក្នុងវិត្ថតសូត្រទី ២ ដូចតទៅនេះ ក្នុងបទថា កាយទុច្ចរិតេន ជាដើម ជាតតិយាវិភត្តិ ចុះក្នុងអត្ថទុតិយាវិភត្តិ អធិប្បាយ ថា ខ្មាស រង្កៀសនូវកាយទុច្ចរិតជាដើម ដែលគួរខ្មាស ។ ក្នុងឱត្តប្បនិទ្ទេស ជាតតិយាវិភត្តិ ចុះក្នុងអត្ថថា ហេតុ អធិប្បាយថា ខ្លាចញញើត ព្រោះកាយ ទុច្ចរិតជាដើម ដែលជាហេតុនៃឱត្តប្បៈ។ បទថា អារទ្ធវីរិយោ បានដល់ ផ្គងសេចក្តីព្យាយាម មានចិត្តមិនរួញរា ។ បទថា បហានាយ ប្រែថា ដើម្បីលះបង់ ។ បទថា ឧបសម្បទាយ ប្រែថា ដើម្បីបានចំពោះ ។ បទថា ថាមវា បានដល់ ប្រកបដោយកម្លាំង គឺសេចក្តីព្យាយាម ។ បទថា ទឡបរក្កមោ បានដល់ មានសេចក្តីព្យាយាមមាំទាំ ។ បទថា អនិក្ខិត្តធុរោ កុសលេសុ ធម្មេសុ បានដល់ មិនដាក់ធុរៈ ព្យាយាមមិនធូរថយ ក្នុង កុសលធម៌ទាំងឡាយ ។ បទថា ឧទយត្ថគាមិនិយា បានដល់ ដែលឲ្យ ដល់នូវការកើត ការរលត់ទៅនៃខន្ធទាំង ៥ អាចដឹងធ្លុះធ្លាយនូវការកើត និងការវិនាសបាន ។ បទថា បញ្ញាយ សមន្នាគតោ បានដល់ ជាអ្នកដល់ ព្រមដោយវិបស្សនាបញ្ញា និងមគ្គប្បញ្ញា ។ បទថា អរិយាយ បានដល់ តាំងនៅឆ្ងាយអំពីកិលេសទាំងឡាយ ដោយការសង្កត់សង្កិន និង ដោយការកាត់ផ្តាច់ ឈ្មោះថា បរិសុទ្ធ ។ បទថា និព្វេធិកាយ សេចក្តីថា បញ្ញានោះ លោកហៅថា និព្វេធិកា ព្រោះដឹងធ្លុះធ្លាយ អធិប្បាយថា ប្រកបដោយនិព្វេធិកប្បញ្ញានោះ ។ ក្នុងសេចក្តីនោះ មគ្គ ឈ្មោះថា និព្វេធិកា ព្រោះទម្លាយនូវគំនរលោភៈ គំនរទោសៈ និងគំនរមោហៈ ដែលមិន ធ្លាប់ទម្លុះ មិនធ្លាប់ទម្លាយ ដោយអំណាចសមុច្ឆេទប្បហាន ។ វិបស្សនាបញ្ញា ឈ្មោះថា និព្វេធិកា ដោយអំណាចតទង្គប្បហាន ។ ម្យ៉ាងទៀត វិបស្សនា គួរហៅថា និព្វេធិកា ព្រោះប្រព្រឹត្តទៅដើម្បី