ទុក្ខសូត្រ មិនមានអដ្ឋកថា

ក្បាលទី 28 · ទំព័រ 697

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជា ទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អប្បឥត បញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង តែង នៅជាទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយក្នុង បច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជាសុខ មិនមានសេចក្តី តានតឹង មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយ រាង កាយស្លាប់ទៅ សុគតិនឹងមានប្រាកដ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិនចង្អៀតចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន ឡើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ សុគតិនឹងមានប្រាកដ ។