សិក្ខសូត្រ មិនមានអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងទៅកើតក្នុង ស្ថានសួគ៌ ដូចគេនាំយកទៅតម្កល់ទុក ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនីលាសិក្ខា ត្រឡប់មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរតិះដៀលចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន ។ ពាក្យ តូចពាក្យធំ ៥ យ៉ាង តើអ្វីខ្លះ ។ គឺសូម្បីតែសទ្ធាក្នុងកុសលធម៌ របស់អ្នក ក៏មិនមាន ១ សូម្បីហិរិក្នុងកុសលធម៌របស់អ្នកក៏មិនមាន ១ សូម្បីឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នកក៏មិនមាន ១ សូម្បីសេចក្តីខ្មីឃ្មាតក្នុងកុសលធម៌របស់ អ្នកក៏មិនមាន ១ សូម្បីបញ្ញា ( ការចេះដឹង ) ក្នុងកុសលធម៌របស់អ្នកក៏ មិនមាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ភិក្ខុ ឬភិក្ខុនីលាសិក្ខា មកកាន់ភេទដ៏ថោកទាប ពាក្យតូចពាក្យធំសមតាមហេតុ ៥ យ៉ាងនេះ រមែង មកកាន់ស្ថាន ដែលគួរតិះដៀលចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោកដោយទឹកភ្នែក យំ យែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខទាំងទោមនស្ស ពាក្យ ( សរសើរ ) សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរ សរសើរចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន ។ ពាក្យ ( សរសើរ ) សមតាម ហេតុ ៥ យ៉ាង តើអ្វីខ្លះ ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិ ក្នុងកុសលធម៌របស់អ្នកក៏មាន ១ ឱត្តប្បៈក្នុងកុសលធម៌របស់អ្នកក៏មាន ១ សេចក្តីខ្មីឃ្មាតក្នុងកុសលធម៌ របស់អ្នកក៏មាន ១ បញ្ញា ( ការចេះដឹង ) ក្នុង កុសលធម៌របស់អ្នកក៏មាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជា ភិក្ខុ ឬភិក្ខុនី មានមុខជោកដោយទឹកភ្នែក យំយែក ខំប្